នយោបាយ: គឺជាឧបាយក្នុងការដឹកនាំសង្គមមនុស្ស ឱ្យដើរឆ្ពោះទៅរកគោលដៅណាមួយ ។ អ្នកនយោបាយ ដែលកាន់កាប់វាសនាប្រទេសជាតិនិមួយៗ មានកាតព្វកិច្ចត្រូវ រិះរកឧបាយយ៉ាងណា អោយប្រទេសជាតិនោះ បានរីកចំរើន បានរួសរានមានជីវិត យូរអង្វែងទៅ ព្រមទាំងបានប្រកប ដោយសេចក្តីសុខចំរើន គ្រប់វិស័យទៀតផង ។ ជនជាតិមន និងជនជាតិចាម ដែលបណ្តោយឱ្យធ្លាក់ខ្លួន ក្នុងឋានៈជាអ្នកឥតមានរដ្ឋ ឥតមានទឹកដីផ្ទាល់ខ្លួន ឥតមានអធិបតេយ្យភាព បានបង្ហាញឱ្យឃើញថា ខ្វះការប៉ិនប្រសប់ ក្នុងរឿងនយោបាយ ឯជនជាតិខ្មែរយើង ក្នុងសម័យមុនៗ ដែលបានបណ្តោយ ឱ្យបែកបាក់សាមគ្គី ជាហេតុនាំឱ្យ បាត់បង់ទឹកដី ហើយវិសៗតែរលាយជាតិអស់ នៅសតវត្សទី ១៨-១៩ ក៏ឃើញថា មានការធ្វេសប្រហែសច្រើន ក្នុងផ្នែកនយោបាយនេះហើយ ។ ឥឡូវនេះ ចង់មិនចង់ វាអាចធ្លាក់ចូលរឿងដើម បើអ្នកដឹកនាំខ្មែរយើង មិនព្រមកែទម្រង់ក្នុងការដឹកនាំនោះទេ ។
ដោយហេតុតែ នយោបាយមានតួរនាទីសំខាន់ ក្នុងការដឹកនាំប្រទេសជាតិនេះហើយ ទើបវាមានឥទ្ធិពល ខ្លាំង ទៅលើវិស័យនានា នៅក្នុងសង្គមមនុស្ស ។ ដូចជាវិស័យខាង នយោបាយ, សេដ្ឋកិច្ច, វប្បធម៌, សង្គមកិច្ច, និងសន្តិសុខ ។ ឧទាហរណ៍ៈ នយោបាយ-នយោបាយ, នយោបាយ-សេដ្ឋកិច្ច, នយោបាយ-វប្បធម៌, នយោបាយ-សង្គមកិច្ច, និងនយោបាយ-សន្តិសុខ ។
ប្រភព÷ Khmer Angkor Education
No comments:
Post a Comment