គន្លឹះ​៥​យ៉ាង​សម្រាប់​សិស្ស​ខ្សោយ​និង​មធ្យម​ ដើម្បី​អាច​ប្រលង​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៦​បាន​និទ្ទេស​ល្អ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Saturday, June 11, 2016

គន្លឹះ​៥​យ៉ាង​សម្រាប់​សិស្ស​ខ្សោយ​និង​មធ្យម​ ដើម្បី​អាច​ប្រលង​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៦​បាន​និទ្ទេស​ល្អ

ប្រភព ៖ https://www.facebook.com/khmermathsonline/photos/bc.AbrHOrCW_DHhbV28fViHGLoynJlwfSnfeaMM-poU2FTfqOg2-5yU3tmiWjZI0XqcMhGs2V1DeNMJpNY47K_UdPN7ej3_L9iiEGo5sgGxZgImRGSZ07Q7v4ohfOuoE1ZK2zQv_IvkaUzhppQOA_D4VxKMuDj_pckaC270pNEfHUgt-fbsC2K87Y_FxFrI8F3GbxQqy_gc8BrPBhd3WP3oBrGIYIqyA8Q8yZi9DbpTQKQccbQENevlhw7ClqVLK7g7dL3_MRbMXJPVXTqm1jN2lrOZoO9UF5NNjWKNPSeLEo3qu_Ok7RP7Pbldkt04WBYg5nVimHs9bMGrG1tXwx0gppnp9WEfl1cj2yxNcvS467x55Cc_u2CENCR6hODYSqOanKs/571351972988126/?type=1&opaqueCursor=AbqaKXPD_laX9T0U7d5GVP03vyz1lYw57X2eFDtL4EasvbBjHBgfABEyU4PHaMKy6LMS8rNNaW52iDdgtB6PPgJGHe9EDqY2DXD2x8FNNn9qasRlz-8hSCqKajXiwgPjZxdQjrHkqJtCnuv64FbzSJEeHX4tmVL8o5TbmwXvklxCakFX4Fss2jC9D_UL3ZrHOlWL7kB7CNis9LVeaoPAhdYEFi349TQrQb9ilVShf8UqwfMQ_84y-vIkm0_DK94xnoHzQ_IX6tNtxK5vrH9SdMBpOcRdPPogwfgULEXFFshr3w&theater




អត្ថបទនេះសរសេរដើម្បីជួយជាជំនួយដល់សិស្សខ្សោយនិងមធ្យមនានា ក្នុងប្រទេសកម្ពុជាយើង មិនថាអ្នកពេលនេះ ខ្សោយប៉ុនណា ឬ មិនចេះប៉ុនណានោះទេ អោយតែអ្នកពិតជាចង់ប្រលងជាប់ឌុប ដោយអនុវត្តតាមគន្លឺះខាងក្រោមនេះ ខ្ញុំជឿជាក់ថាលទ្ធផលរបស់អ្នកក្នុងសម័យប្រលងនេះពិតជាល្អជាងមុន អ្នកមិនគួរគិតថា ខ្លួនខ្សោយប្រលងមិនជាប់នោះទេ តែអ្នកត្រូវគិតនិងអនុវត្តដូចខាងក្រោម ៖
.ប្ដូរការគិតរបៀបអ្នកចាញ់ចេញ ជំនួសដោយការគិតបែបវិជ្ជមាន 

អ្នកដឹងទេថា កាលដែលអ្នកគិតតែពីភាពអវិជ្ជមានដូចជា អ្នកមិនអាចប្រលងជាប់បាក់ឌុបឆ្នាំនេះទេ  បើវិញ្ញាសាចេញមកតឹង(ពិបាកដឹងតែធ្លាក់ហើយ ជាដើមនេះ ជាហេតុនាំឲ្យអ្នកកាន់តែមិនអាចប្រលងបាក់ឌុបជាប់បាន ព្រោះថាពេលដែលអ្នកនៅតែអោបក្រសោបការភ័យខ្លាចប្រលងមិនជាប់នោះ អ្នកបានគិតនិងផ្ដោតថាអ្នកធ្លាក់រួចទៅហើយ មួយវិញទៀតកាលដែលអ្នកនៅតែបារម្ភនេះវាអាចជាលេស ក្នុងការមិនប្រឹងរៀន ជាឧទាហរណ៍អ្នកនិយាយថា អត់ចេះអីសោះប្រលងដឹងតែធ្លាក់ហើយ ចឹងមិនបាច់ខំរៀនពេកនោះទេ(ចាំឆ្នាំក្រោយ)ជាដើម ។

មិនថាអ្នកជាសិស្សមធ្យមឬខ្សោយកម្រិតណានោះទេណាពេលនេះ ជំហានដំបូងនៃការប្រលងជាប់គឺអ្នកត្រូវគិតថាអ្នកអាចធ្វើបាន អ្នកប្រាកដជាអាចប្រលងបាក់ឌុបជាប់មានដូចសិស្សផ្សេងៗផងដែរ 
ផ្ទុយទៅវិញអ្នកត្រូវគិតបែបនេះវិញ មិនថាអ្នកជាសិស្សមធ្យមឬខ្សោយកម្រិតណានោះទេណាពេលនេះ ជំហានដំបូងនៃការប្រលងជាប់គឺអ្នកត្រូវគិតថាអ្នកអាចធ្វើបាន អ្នកប្រាកដជាអាចប្រលងបាក់ឌុបជាប់មានដូចសិស្សផ្សេងៗផងដែរ 

ចូរកុំគិតពីអតីតកាលរបស់អ្នក មិនថាអ្នកជាប់លេខរៀងក្រោយគេ ឬ អន់ប៉ុនណានោះទេ អនាគតរបស់អ្នកមិនបានកំណត់ដោយសកម្មភាពចាស់ៗទាំងនោះទេ ដូចនេះអ្នកត្រូវគិតវិជ្ជមាន គិតថាអ្នកអាចប្រលងជាប់បានដោយសមត្ថភាពខ្លួនឯង ព្រោះថាមានសិស្សពូកែជាច្រើនណាស់ដែលពីមុនសុទ្ធតែជាសិស្សខ្សោយឬគេចសាលានោះ ។ តើអ្នកមិនចង់ក្លាយខ្លួនជា បុគ្គលម្នាក់ដែលត្រូវបានគេចុះផ្សាយក្នុងកាសែតថា ពីសិស្សខ្សោយប្រចាំថ្នាក់រហូតប្រលងបាននិទេ្ទសAដែរឬទេ ?
.ស្គាល់ខ្លួនឯង 
បន្ទាប់ពីអ្នកមានទំនុកចិត្តថាអ្នកអាចធ្វើបានរួចមកហើយ អ្នកត្រូវក្រឡេកមកមើលខ្លួនឯង ថាអ្នកស្ថិតនៅកម្រិតណា ខ្ញុំមានវិធីមួយអាចជួយឲ្យអ្នកតេស្តដឹងថាខ្លួនឯងនៅកម្រិតណា ៖
អ្នកត្រូវស្វែងរកវិញ្ញាសាប្រលងឆ្នាំមុនៗ ជាពិសេសប្រមូលឲ្យកាន់តែច្រើននូវមុខវិជ្ជាដែលមិនសូវចេះ
ចាប់ផ្ដើមស្វែងរកកន្លែងស្ងាត់ណាមួយ រួចធ្វើវិញ្ញាសាប្រលងទាំងនោះ ដោយកំណត់ម៉ោងធ្វើដូចទៅនឹងការប្រលងពិតៗ ជាពិសេសមិនត្រូវលបមើលចម្លើយអ្វីទាំងអស់ក្នុងពេលសាកប្រលងនោះ
ចូរកុំគិតថាវាជាការប្រលងសាក ហើយមិនប្រឹងធ្វើលំហាត់ទាំងនោះដោយអាងចាំមើលចម្លើយសិន ។ ចូរប្រឹងធ្វើ ឬ ប្រឹងសរសេរតាមដែលអ្នកអាចធ្វើបាន ការធ្វើបែបនេះអាចជួយអោយអ្នកស្គាល់ខ្លួនឯង ថានៅកម្រិតណា ចេះអ្វីខ្លះ មិនចេះអ្វីខ្លះៗ ។
.ប្រើគោលការណ៍ ៨០/២០ ៖
បន្ទាប់ពីអ្នកតេស្តដឹងសមត្ថភាពថាខ្លួនចេះត្រង់ណា មិនចេះត្រង់ណា ដូចជាអ្នកមិនសូវចេះដោះស្រាយលីមីត ឬ ខ្សែកោង តែអ្នកអាចធ្វើលំហាត់ប្រូបាបបានដោយងាយ ដូចនោះចូរចាប់ផ្តើមហ្វឹកហាត់ធ្វើលំហាត់ឬកន្លែងដែលមិនចេះទាំងនោះ តែមិនមែនធ្វើទាំងដុលនោះទេ គឺត្រូវប្រើគោលការណ៍ដ៏វៃឆ្លាត ៨០/២០ ។
ពេលប្រលងនៅមិនសល់ច្រើនពេកនោះទេ ដូចនេះអ្នកត្រូវដឹងពីគោលការណ៍ ៨០/២០ មួយនេះ ។
1554577_621339144597777_977828835_n
គោលការណ៍នេះគឺចង់ឲ្យអ្នកផ្ដោតលើ សកម្មភាពណាមួយដែលអាចឲ្យផលច្រើន មានន័យថា អ្នកធ្វើតែ២០តែបានផលមកវិញដល់ទៅ៨០។ 
វាដូចគ្នាទៅនឹងការធ្វើលំហាត់ត្រៀមប្រលងរបស់អ្នកដែរ អ្នកត្រូវប្រឹងផ្ដោតសំខាន់លើមេរៀនណាដែលគេឧស្សាហ៍ចេញនិងកម្រិតភាពពិបាកនៃលំហាត់ដែលក្រសួងឧស្សាហ៏ចេញទាំងនោះ ដោយចំណេញពេលច្រើនសិក្សាពីវា ជាជាងចំណេញពេលទៅធ្វើលំហាត់ពិបាកៗ មិនមែនមានន័យថា អ្នកមិនចេះលីមីតរួចអ្នកយកលំហាត់លីមីតទាំងរាប់ពាន់មកធ្វើនោះទេ អ្នកត្រូវប្រៀបធៀបកម្រិតពិបាករបស់វាទៅនឹងវិញ្ញាសាប្រលងឆ្នាំមុនៗ ។
អ្នកត្រូវប្រឹងផ្ដោតសំខាន់លើមេរៀនណាដែលគេឧស្សាហ៍ចេញនិងកម្រិតភាពពិបាកនៃលំហាត់ដែលក្រសួងឧស្សាហ៏ចេញទាំងនោះ
ខ្ញុំចាំបានថា កាលជំនាន់ខ្ញុំ លំហាត់ប្រលងបាក់ឌុបគឺចេញមួយក្នុងកម្រិតមធ្យម មិនស្រួលពេក ហើយក៏មិនពិបាកពេកដែរ ហើយបើសិនជាអ្នកស្គាល់លោកគ្រូ នាង បូ ដែលគាត់បង្រៀននៅបាក់ទូកនិងជ័យថាវី អ្នកអាចទៅរៀនគួរជាមួយគាត់បន្ថែមឬក៏ទិញសៀវភៅវិញ្ញសាត្រៀមប្រលងបាក់ឌុបរបស់គាត់មករៀនធ្វើខ្លួនឯង ព្រោះថា វិញ្ញាសារបស់គាត់ គឺធ្វើទៅដូចទៅនឹងស្តង់ដាប្រលងបាក់ឌុបខ្លាំងណាស់ មិនពិបាកពេក ហើយក៏មិនស្រួលពេកនោះដែរ តែអ្វីកាន់តែពិសេសនោះ គឺតិចនិកក្នុងការបង្រៀនរបស់គាត់គឺល្អណាស់ចំពោះខ្ញុំ ។ កាលនោះមុនពេលឆមាសប្រហែល៣០ថ្ងៃ ខ្ញុំមិនចេះអ្វីសោះ តែក្រោយបានរៀនជាមួយគាត់ គណិតវិទ្យារបស់ចាត់ទុកថាអាចចេះល្មមសម្រាប់ដោះស្រាយពេលប្រលង ។
.ស្វែងរកក្រុមជាជំនួយ ៖
ចំណុចនេះជាអ្វីដែលខ្ញុំចង់លើកទឹកចិត្តដល់អ្នកទាំងអស់គ្នាអោយធ្វើ ។ បន្ទាប់ពីអ្នកជឿថា អ្នកអាចប្រលងជាប់បាន រួចដឹងថាខ្លួនឯងមិនចេះ ឬ ចេះត្រង់ណានោះ អ្នកត្រូវស្វែងរកជំនួយពីមិត្តភក្តិ ។ ខ្ញុំក៏ធ្លាប់ជាសិស្ស ដូច្នោះខ្ញុំដឹងថា សិស្សខ្សោយឬមធ្យមភាគច្រើន មិនមែនមិនចេះព្រោះតែមិនឆ្លាតអ្វីនោះទេ គឺមកពីការមិនហ៊ានសួរសំណួរឬសុំជំនួយ ។

ឧទាហរណ៍ថា អ្នកមិនចេះដោះស្រាយលំហាត់លីពីតពពួកអិចស្ប៉ូណង់ស្យែល ចូរអ្នកទៅរកមិត្តភក្តិឬគ្រូរបស់អ្នកឲ្យជួយពន្យល់អ្នកភ្លាមទៅ ចូរកុំខ្មាសគេ ព្រោះតែមិនចេះ ផ្ទុយទៅវិញការសួរមិត្តភក្តិបែបនេះមានន័យថា អ្នកជាមនុស្សដែលមានការវិវត្តនិងចង់ចេះដូចពួកគេផងដែរ ។ បើអ្នកនៅតែខ្លាចខ្មាសគេ សាកស្រមៃដល់ពេល មនុស្សម្នាក់មកលេងទីក្រុងរួចមិនស្គាល់ផ្លូវហើយក៏ជួបអ្នកសួរពីទិសដៅផ្លូវទាំងនោះ តើអ្នកមានអារម្មណ៍ចង់ម៉េចដែរ សប្បាយចិត្តឬសើចចំអកលើពួកគេដែលមិនស្គាល់ផ្លូវ ?អ្នកប្រាកដជាអាចសប្បាយចិត្តឬក៏ធម្មតា ហើយអារម្មណ៍នេះក៏ដូចទៅអារម្មណ៍មិត្តភក្តិឬគ្រូរបស់អ្នកដែលត្រូវអ្នកសួរឲ្យជួយពន្យល់មេរៀន ដូចគ្នា ដូចនេះហើយ បើមិនចេះត្រង់ណា ចូរស្វែងរកមិត្តភក្តិឬលោកគ្រូអ្នកគ្រូមកជួយពន្យល់អ្នកភ្លាម កុំខ្លាចខ្មាសគេអី ព្រោះថាសួរចឹងមិននាំឲ្យខ្មាសគេទេ តែបើធ្លាក់បាក់ឌុបទើបអាចខ្មាសគេខ្លះ ។
កុំខ្លាចខ្មាសគេអី ព្រោះថាសួរចឹងមិននាំឲ្យខ្មាសគេទេ តែបើធ្លាក់បាក់ឌុបទើបអាចខ្មាសគេខ្លះ ។
.ចាប់ផ្តើមធ្វើសកម្មភាពខ្លួនឯងឥឡូវនេះ ៖
គន្លឺះខាងលើទាំង៤ខាងលើនឹងមិនមានប្រសិទ្ធភាព បើសិនជាអ្នកគ្រាន់តែអានចោលហើយមិនធ្វើសកម្មភាពអ្វីនោះ ។ខ្ញុំពិតជាលើកទឹកចិត្តដល់អ្នកទាំងអស់គ្នា អោយប្តូរការគិតថា ខ្លួនធ្វើមិនបាន មកជាការគិតថា បើគេធ្វើបាន ខ្ញុំក៏អាចធ្វើបានវិញ ។
ជាក់ស្ដែងខ្ញុំផ្ទាល់ កាលនោះជិតប្រលងឆមាសទី១ សល់ពេលតែ៣៥ថ្ងៃទើបខ្ញុំដឹងថា ខ្ញុំមិនចេះអ្វីសោះក្នុងខ្លួន ក្រោយមកទើបខ្ញុំអនុវត្តតាមគោលការណ៍ខាងលើ ហើយលទ្ធផលខ្ញុំក៏បានល្អផងដែរ ដូច្នោះខ្ញុំជាឧទាហរណ៍ស្រាប់ បើសិនជាខ្ញុំជាសិស្សខ្សោយឬមធ្យមម្នាក់អាចធ្វើបាន អ្នកក៏អាចធ្វើបានដូចគ្នា មិនថាពេលនេះ អ្នកមិនចេះសោះនោះទេ ឲ្យតែអ្នកមានទំនុកចិត្តលើខ្លួនឯង,ចាប់ផ្តើមតេស្តឲ្យស្គាល់ខ្លួនឯង ថាមិនចេះត្រង់ណា ចេះត្រង់ណា រួចអ្នកចាប់ផ្តើមហ្វឹកហាត់ចំណុចមិនចេះទាំងនោះ ដោយអាចសូមជំនួយពីមិត្តភក្តិដែលពូកែឲ្យជួយពន្យល់ ជាចុងក្រោយជាមួយការខិតខំប្រឹងប្រែងដែលមិនចុះចាញ់របស់អ្នក អ្នកប្រាកដជាធ្វើបាន អ្នកប្រាកដជាអាចប្រលងជាប់បាក់ឌុបជាមួយនិទ្ទេសដ៏ល្អ ហើយលទ្ធផលនេះគឺ ដើម្បីអនាគតរបស់អ្នក គ្រួសារអ្នក និង សង្គមប្រទេសជាតិយើងទាំងអស់គ្នា ។
Angkor-High-School5

ប្រភពព័ត៌មាន៖ Limbique.com

No comments:

Post a Comment