វិធីចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន
* សម្ភារៈ
១-
សំបកកង់ឡាន (សំបកកង់ត្រាក់ទ័រ ចិញ្ចឹមបាន១០០ក្បាល, សំបកកង់ឡានដំរីទឹក
ឬកុងទេន័រ ចិញ្ចឹមបាន៥០ក្បាល, ទំហំសំបកកង់ឡានដែលមានកង់៦
ចិញ្ចឹមបាន ៣០ក្បាល, សំបកកង់ឡានធម្មតាដែលមានកង់ ៤
ចិញ្ចឹមបាន ២០ក្បាល)
២- ខ្សាច់គ្រើមៗ
៣- កញ្ច្រែង
៤-
កង្កែបពូជ (ទិញកូនកង្កែប)
៥-
ចំណីកង្កែប ឬត្រីអណ្តែង
* វិធីធ្វើកន្លែងចិញ្ចឹម៖
១-
រកកន្លែងចិញ្ចឹមកង្កែប (ត្រូវពន្លឺព្រះអាទិត្យជាប្រចាំ)
២-
ប្រើខ្សាច់គ្រើមមកក្រាលទ្រាប់ កម្រាស់១៥សង់ទីម៉ែត្រ
៤-
យកថ្មតូចៗ ល្អិតៗ ចាក់ទ្រាប់ពីលើកញ្ច្រែង កម្រាស់ ៧ សង់ទីម៉ែត្រ
៥-
យកកង់ឡានមកដាក់ជាថ្នាក់ (ចំនួន ៣ កង់ឡាន)
៦-
យកកូនពូជកង្កែមមកចិញ្ចឹម
៧-
យកកញ្ច្រែងមកគ្របពីលើ ដើម្បីកុំឲ្យកង្កែបលោតចេញ។
* ការឲ្យចំណី៖
១-
ប្រើចំណីត្រីអណ្តែងគ្រាប់ធំ ឲ្យកង្កែបស៊ី រាល់ពេលព្រឹកល្ងាច ដោយដាក់ថាសជាន់ក្រោម
២-
ចំណីបន្ថែម: អាចឲ្យត្រកួនដែលហាន់ល្អិតៗ ឲ្យរៀងរាល់ ២ថ្ងៃម្តង
៣-
ដាក់ទឹកជាន់ទី១ និង ទី២ ហើយត្រូវបញ្ចូលទឹកថ្មីរាល់ ៣ថ្ងៃម្តង
៤-
លាងកង់ឡាន និងឧបករណ៍ឲ្យស្អាយ លាងដោយទឹកស្អាត ឬទឹកអតិសុខុមកាយផ្លែឈើ (microorganism)
៥-
ប្រើភ្លើងបញ្ឆោតសត្វល្អិតឲ្យកង្កែបស៊ី ជាចំណីបន្ថែមដោយដាក់អំពូលនៅលើកង់ឡាននោះ
៦-
ពូជកង្កែប អាចរកទិញបាន តាមកសិដ្ឋានទូទៅ
៧-
រយៈពេលនៃការចិញ្ចឹម ប្រហែល២ខែ អាចប្រមូលផលបានហើយ។
ប្រភពី Facebook
> អ្នកទាំងអស់គ្នាអាចស្វែងរកអត្ថបទស្តីអំពីកសិកម្ម
និងសុខភាពផ្សេងៗនៅក្នុងវេបសាយ sophalleth.blogspot.com បានផងដែរ។
No comments:
Post a Comment