មនុស្សជាតិលើសកលលោកចង់ចាំឥតភ្លេច នូវឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃយង់ឃ្នងរបស់ពួកហ្វាស៊ីសនៅថ្ងៃទី១០ មិថុនា ឆ្នាំ១៩៤២ ដែលបានសម្លាប់ប្រជាជន នៅក្នុងភូមិ លីឌីស៊ែ នៃសាធារណរដ្ឋសហពន្ធ័ឆែក និងស្លូវ៉ាគឺ ចំនួន ១៩២ នាក់នៅក្នុងកសិដ្ឋានអូរ៉ាកដែលក្នុងនោះមានកុមារ ១០៥នាក់ ត្រូវយកទៅសំលាប់។ម្តាយរបស់ក្មេងៗក៏ត្រូវបានក្រុមទាហានបញ្ជូនទៅជំរុំទាហានឯភូមិរបស់ប្រជាជនត្រូវដុតបំផ្លាញគ្មានសល់ ។
រំលងក្រោយមកនៅថ្ងៃទី ១០ មិថុនា ឆ្នាំ ១៩៤៤ ពូកឧក្រិដ្ឋកម្មហ្វាស៊ីស បានចាប់មនុស្ស១,១០០នាក់ ដែលក្នុងនោះមានកុមារតូចៗចំនួន២០០នាក់ត្រូវចាក់សាំងដុតកំទេចទាំងរស់នៅអូរ៉ាឌូប្រទេសបារាំង។
ក្រោយវិនាសកម្មនេះ ដែលធ្វើអោយកំលាំងស្នេហាសន្តិភាពគ្រប់ពណ៌សម្បុរក្រោកឈរឡើងធ្វើការតស៊ូប្រឆាំងសង្រ្គាមដែលបណ្តាលអោយមានមហន្តរាយដល់ទ្រព្យសម្បតិ្ត និង អាយុជីវិត។
នៅឆ្នាំ ១៩៤៥លទ្ធិហ្វាស៊ីស ត្រូវរលំរលាយដោយសារថ្វីដៃរបស់កងទ័ពអតីតសហភាពសូវៀតមនុស្សជាតិមានសេចក្តីសោមនស្សរីករាយ ដោយបានរួចផុតពីគ្រោះមហន្តរាយនៃលទ្ធិហ្វាស៊ីសដ៏យង់ឃ្នង។
នៅខែមេសាឆ្នាំ ១៩៤៩ សម្ព័ន្ធនារីប្រជាធិបតេយ្យអន្តរជាតិបានបើកសម័យប្រជុំនាទីក្រុងមូស្គូបានសម្រចយកថ្ងៃទី ១ មិថុនា ឆ្នាំ ១៩៥០ ជារៀលរាល់ឆ្នាំ ធ្វើជាទិវាកុមារអន្តរជាតិ ។
សេចក្តីសំរេចនេះត្រូវបានទទួលការឯកភាពពីកត្តាអន្តរជាតិនានា ក្នុងនោះមានអង្គការសម្ព័ន្ធសហជីព កម្មការអន្តរជាតិនិងអង្គការសហពន័្ធយុវជនប្រជាធិបតេយ្យពិភពលោកផងដែរ។
នាខែមេសាឆ្នាំ ១៩៥២ នារីយែន គឺជានារីនៅប្រទេសអូទ្រីស បានបើកសន្ធិបាត ដែលមានឈ្មោះថាសន្និបាតការពារកុមារ និងនៅ ឆ្នាំ ១៩៥៥ ស្រីជាម្តាយនៅលើសកលលោកបានធ្វើមហាសន្និបាត ហើយបរិហារទោសពួកចក្រពត្តិដែលមានឧបាយកលធ្វើសង្រ្គាម គំរាមកំហែងដល់អាយុជីវិតមនុស្សជាតិ និង កុមារតូចៗរាប់លាននាក់នៅប្រទេសនានា។
មហាសន្និបាតបានអំពាវនាវដល់មនុស្សទាំងអស់នៅលើទ្វីបទាំង៥អោយរួមកម្លាំងគ្នាធ្វើការតស៊ូ ដោយមិនសំចៃកំលាំង ដើម្បីសន្តិភាពដ៏រឹងមាំ នៅលើពីភពលោកនិង ដាច់ខាតប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មឃោឃៅព្រៃផ្សៃ ដែលមានរូបភាពអណោចអធម៌។
ពិភពលោកបានកំណត់ថា ថ្ងៃទី ១ មិថុនា ជាទិវាចងកំហឹងឈឺចាប់ពុះពារ ហើយក៏ជាទិវាមួយដែលបំផុសស្មារតីដល់មនុស្សជាតិ ទាំងមូលអោយយកចិត្តទុកដាក់សុខុមាលភាពកុមារទាំងឡាយ និង ជាទិវាសាមគ្គីអន្តរជាតិ របស់កុមារលើពិភពលោក។
ចាប់តាំងពីដើមទសវត្សរ៍ ៥០មកថ្ងៃទី០១មិថុនា ជារៀងរាល់ឆ្នាំ ត្រូវបានពិភពលោកប្រារព្ធទិវាកុមារអន្តរជាតិ ។ គោលបំណងសំខាន់នៃការប្រារព្ធ ទិវាកុមារអន្តរជាតិ ០១ មិថុនា គឺសំដៅក្រើន រំលឹកនិងបង្កើន ការយកចិត្ត ទុកដាក់ពិសេសចំពោះកុមារ៕
No comments:
Post a Comment