ពីពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០១៥ និងទិសដៅការងារ ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៥ កុម្ភៈនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននឿយឆ្ងល់ថា ហេតុអ្វីពួកចោរ និងអ្នកញៀនគ្រឿងញៀនត្រូវបានដោះលែងពីពន្ធនាគារងាយស្រួលម្លេះ? សម្តេចសង្កត់ធ្ងន់ជាថ្មីម្តងទៀតយ៉ាងដូច្នេះថា៖«អាអ្នកប្លន់ហ្នឹង គឺថា ចេញតែពីគុក ចឹងសូមមើលឡើងវិញ ខ្ញុំនិយាយសារជាថ្មី។ ឲ្យតែប្រភេទចោរ និងពួកគ្រឿងញៀន វាចេញពីគុកដូចស្រួលពេកហ្មង...។ ហើយអាហ្នឹងចេញមក បង្ករឿង។ ពីមុនវាចេញមកត្រឹមតែប្លន់ វាអត់ទាន់ហ៊ានសំលាប់មនុស្សទេ តែវាចេញលើកក្រោយនេះ វាហ៊ានសំលាប់មនុស្ស»។ សម្តេចបន្តថា៖«សម្រាប់ចោរមួយ វាដូចជាសេរី ជ្រុលហើយ ខ្ញុំសុំនិយាយជម្រាបជូនប្រជាជនទៅទូទាំងប្រទេស មើលជួយសហប្រតិបត្តិការ ដើម្បីបង្ក្រាបពួកអាក្រុមចោរប្លន់ហ្នឹងមើល ព្រោះវាជាផលប្រយោជន៍រួម នៃសន្តិសុខជាតិរបស់យើង។ មានថ្ងៃ ចោរហ្នឹងវាទៅប្លន់ផ្ទះ អស់លោក បានអស់លោករាង»។
ប្រភពពី ថ្មីថ្មី
Friday, March 11, 2016
នាយករដ្ឋមន្ត្រីឆ្ងល់ហេតុអ្វីពួកចោរ និងអ្នកញៀនថ្នាំត្រូវបានដោះលែងពីគុកងាយម្លេះ?
Tags
# News
About Sakhan Um
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.
News
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment