បា្រក់ឈ្នួលអប្បបរមា​​កម្មករ គឺ១៤០ដុល្លារ ឆ្នាំ២០១៦ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Thursday, October 8, 2015

បា្រក់ឈ្នួលអប្បបរមា​​កម្មករ គឺ១៤០ដុល្លារ ឆ្នាំ២០១៦



រាជធានីភ្នំពេញ ​៖ ទីបំផុតទៅក្រុមប្រឹក្សា​ការងារបានសម្រេចយក
បា្រក់​ឈ្នួលកម្មករអប្បបរមា១៣៥ដុល្លារ​សម្រាប់ឆ្នាំ២០១៦ ​បន្ទាប់ពីការបោះឆ្នោត​ក្នុងលទ្ឋផល២៤​លើ​២៨​សំឡេង​ ដែលទើបនឹង​បិទបញ្ចប់នៅ​ប៉ុន្មានមុននេះ ។
បើតាម​លោករដ្ឋមន្រ្តីក្រសួងការងារនិង​បណ្តុះបណ្តាលវិជ្ជាជីវៈ ​អ៊ិត សំហេង ​បានឲ្យដឹងក្រោយបញ្ចប់​កិច្ចប្រជុំនៅប៉ុន្មាននាទី​មុននេះដែរថា​ ជាមួយនឹងលទ្ឋផលនេះ​រាជរដ្ឋាភិបាល​បានសម្រេចបន្ថែម៥ដុល្លារ​ទៀត​សម្រាប់​បា្រក់​ឈ្នួលកម្មករ មានន័យថា​សម្រាប់ឆ្នាំ២០១៦ខាងមុខ​ ប្រាក់ឈ្នួលកម្មករ​អប្បបរមាសរុប១៤០ដុល្លារ ។

No comments:

Post a Comment