ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា អគ្គនាយកដ្ឋានប្រេងកាតនិងអាជ្ញាធរប្រេងកាតកម្ពុជា បានចូលរួមច្រើនជាងមុនក្នុងកិច្ចប្រជុំជាមួយសង្គមស៊ីវិលនិងយុវជន ដើម្បីពិភាក្សាគ្នារឿងធនធានរ៉ែ និងប្រេងកាត។ ក៏ប៉ុន្តែ បើនិយាយដល់ព័ត៌មាន ស្តីពី ការវិនិយោគទុនរបស់ក្រុមហ៊ុនបរទេស រឿងតម្លាភាពនិងគណនេយ្យភាព អាជ្ញាធរបើកចំហតិចតួចនៅឡើយ។ នេះជាការកត់សម្គាល់លោក ជាង សុខា នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)។ លោក ជាង សុខា យល់ឃើញថា នេះមិនមែនជារឿងថ្មីនោះទេ។
លោក ជាង សុខា ជានាយកប្រតិបត្តិ YRDP ដែលផ្តល់បទសម្ភាសផ្តាច់មុខឲ្យវិទ្យុបារាំង យល់ឃើញថា ក្នុងរឿងប្រេងកាតនេះ មិនមែនជារឿងថ្មីទេដែលខាងអាជ្ញាធរបើកចំហតិចតួច ព័ត៌មានជុំវិញការវិនិយោគទុនរបស់ក្រុមហ៊ុនបរទេស ការគ្រប់គ្រងចំណូលចំណាយឲ្យមានតម្លាភាពនិងគណនេយ្យភាពនោះ។ ក៏ប៉ុន្តែ លោក ជាង សុខា កត់សម្គាល់ជាវិជ្ជមានថា មួយរយៈចុងក្រោយនេះ ពោលគឺបន្ទាប់ពីផ្អាកគម្រោងបូមយកតំណក់ប្រេងដំបូងកាលពីឆ្នាំ២០១២មក រដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធ មានការប្រែប្រួលឥរិយាបថជាងមុន ហើយចូលរួមជជែកពិភាក្សាជាមួយសង្គមស៊ីវិល និងយុវជនបានច្រើនជាងមុនផងដែរ។ បើការពន្យារពេលបូមយកប្រេងកាតនេះកាន់តែយូរ គឺអាចទុកលទ្ធភាពឲ្យប្រទេសកម្ពុជាពង្រឹងខ្លួន និងសិក្សាត្រៀមលក្ខណៈកាន់តែល្អទៀតផង។ បើតាមនាយកប្រតិបត្តិអង្គការ YRDP ដដែល ក្នុងវិស័យប្រេងកាត កម្ពុជានៅមានការខ្វះមុខខ្វះក្រោយ យន្តការច្បាប់ បទដ្ឋានគតិយុត្តផ្សេងៗ រួមទាំងធនធានមនុស្សនិងអ្នកជំនាញជាជនជាតិខ្មែរ។
ចំណែកលោក ជា សុជាតិ អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រេងកាត របស់ក្រសួងរ៉ែនិងថាមពល ដែលបានចូលរួមក្នុងការជជែកពិភាក្សារបស់ YRDP ថ្ងៃទី៥កញ្ញា បានទទួលស្គាល់ថា ធនធានមនុស្សខ្មែរក្នុងវិស័យប្រេងកាត នៅមានភាពយឺតយ៉ាវបន្តិចមែន។ លោកបញ្ជាក់ថា អ្នកជំនាញការខ្មែរមានតែប្រមាណ៥០នាក់ប៉ុណ្ណោះ នៅនាយកដ្ឋានរបស់លោក។ លោក ជា សុជាតិ ជំរុញឲ្យយុវជនសិក្សាជ្រើសរើសយកជំនាញផ្នែកប្រេងកាតនេះ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យថាមពលជាតិ។ យ៉ាងណាក៏ដោយ នៅចំពោះមុខអ្នកកាសែតជិត១០នាក់ លោក ជា សុជាតិ ពុំបានជម្រាបថា ថវិកាប៉ុន្មានរយលានដុល្លារទេដែលគ្រប់បរទេសវិនិយោគទុនក្នុងវិស័យប្រេងកាតរបស់កម្ពុជា ក៏ប៉ុន្តែលោកជម្រាបបញ្ជាក់ថា មិនទាន់មានការបូមប្រេងនោះទេ ហើយក៏មិនដឹងថាបូមនៅពេលណាដែរ ពោលគឺកំពុងតែនៅសិក្សា។ តំណាងអាជ្ញាធររូបនេះ អះអាងទៀតថា គេបានរកឃើញថាអាចមានប្រេងក្នុងសមុទ្រចំនួន៦ប្លក់ ចំណែកនៅដីគោកវិញមាន១៩ប្លក់។
សូមជម្រាបថា ថ្ងៃទី៥កញ្ញា២០១៥ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា YRDP រៀបចំការជជែកពិភាក្សារឿងប្រេងកាត ជាមួយយុវជនប្រមាណជិត៣០នាក់ នៅសណ្ឋាគារ អ៊ឹមភឺរៀល ហ្គាឌិន ក្នុងក្រុងភ្នំពេញ ដោយមានការចូលរួមពីអ្នកជំនាញមកពីកោះទីម័រខាងកើត សង្គមស៊ីវិល និងតំណាងនាយកដ្ឋានប្រេងកាតរបស់ក្រសួងរ៉ែនិងថាមពល៕

No comments:
Post a Comment