អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនចូលនិវត្តន៍ទាំងអស់ នឹងត្រូវទទួលបានប្រាក់បន្ថែមទៀតលើប្រាក់សោធននិវត្តន៍បច្ចុប្បន្នរបស់ខ្លួន ចាប់ពីដើមខែមេសា នេះតទៅ។
អនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ បានសម្រេចដំឡើងប្រាក់សោធននិវត្តន៍បច្ចុប្បន្នដែលទាប ឬស្នើ ២៧ម៉ឺនរៀល ឲ្យបាន ៣០ម៉ឺនរៀល។ ចំពោះអ្នកដែលមានប្រាក់សោធននិវត្តន៍លើសពី ២៧ម៉ឺនរៀល ដល់ ៣៩ម៉ឺន ៥ពាន់រៀល នឹងត្រូវទទួលបានប្រាក់បន្ថែម ៣ម៉ឺនរៀលលើប្រាក់បច្ចុប្បន្ន ខណៈដែលអ្នកមានប្រាក់សោធននិវត្តន៍លើសពី ៣៩ម៉ឺន ដល់ ៤០ម៉ឺនរៀល នឹងបន្ថែមដល់ត្រឹម ៤២ម៉ឺន ៥ពាន់រៀល។
ចំណែកអ្នកដែលមានប្រាក់សោធននិវត្តន៍លើសពីនេះ នឹងត្រូវទទួលបានប្រាក់ចន្លោះពី ២ម៉ឺនដល់ ២ម៉ឺន ៥ពាន់រៀលបន្ថែមលើប្រាក់បច្ចុប្បន្ន៕
ប្រភពពី៖ RFA
Friday, April 3, 2015
រដ្ឋាភិបាលបន្ថែមប្រាក់សោធននិវត្តន៍ដល់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន
Tags
# News
About Sakhan Um
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.
News
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment