បន្ទាប់ពីនាំពិភពលោកឲ្យស្គាល់វិស័យអប់រំនៅកម្ពុជា តាមរយៈការចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់គ្រូឆ្នើមពិភពលោករហូតដល់វគ្គចុងក្រោយចំនួន១០នាក់នោះ នៅរសៀលថ្ងៃនេះ អ្នកគ្រូនាង ផល្លា គ្រូបង្រៀនកុមារពិការភ្នែក គ ថ្លង់នៅអង្គការគ្រួសារថ្មី ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បំពាក់គ្រឿងឥស្សរិយយសថ្នាក់មហាសេរីវឌ្ឍន៍ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន១០០លានរៀល។ ការបំពាក់គ្រឿងឥស្សរិយយសនេះ បានធ្វើឡើងនៅក្នុងពិធិបិទសន្និបាតអប់រំ យុវជន និងកីឡារបស់ក្រសួងអប់រំនៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)។ ក្រៅពីអ្នកគ្រូនាង ផល្លា ស្ថាបនិកពីរនាក់ទៀតនៃអង្គការគ្រួសារថ្មី ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបំពាក់គ្រឿងឥស្សរិយយសជូនផងដែរ។ បន្ទាប់ពីទទួលបានគ្រឿងឥស្សរិយយសដ៏មានតម្លៃនេះ លោកគ្រូនាង ផល្លា បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង និងប្តេជ្ញាបន្តបង្រៀនកុមារពិការភ្នែក គរ ថ្លង់នៅអង្គការគ្រួសារថ្មីពេញមូយជីវិតរបស់អ្នកគ្រូ។
Thursday, March 26, 2015
អ្នកគ្រូនាង ផល្លា ទទួលបានគ្រឿងឥស្សរិយយសថ្នាក់មហាសេរីវឌ្ឍន៍ពីរដ្ឋាភិបាល
Tags
# News
About Sakhan Um
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.
News
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment