នៅថ្ងៃសុក្រទី ១៣មីនា ២០១៥នេះ ប្រទេសបារាំង និងជប៉ុន បានបោះជំហានរួមគ្នា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រពិសេស ដោយបានចុះហត្ថលេខា នៅទីក្រុងតូក្យូ លើកិច្ចព្រមព្រៀង អភិវឌ្ឍន៍រួមគ្នា វិស័យការពារជាតិ បន្ថែមពីលើការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយការទូតប្រឆាំងនឹងភេរវនិយម។ ជាជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសនិងការពារជាតិរបស់បារាំងនិងជប៉ុន ឬហៅថាជំនួប២ បូក ២។
កិច្ចសហប្រតិបត្តិការជាច្រើនផ្នែក ត្រូវបានអនុម័តនាឱកាសជំនួប២បូក២ ដែលជាជំនួបរវាងរដ្ឋមន្ត្រីការបរទេស លោក Laurent Fabius និងការពារជាតិបារាំងលោក Jean-Yves Le Drianជាមួយសមភាគីជប៉ុនលោក Fumio Kishida និងលោក Gen Nakatani។ ជប៉ុនជាប្រទេសនៅតំបន់អាស៊ីតែមួយគត់ ដែលមានទំនាក់ទំនងលំដាប់នេះជាមួយបារាំង។ នេះបើតាមគូសបញ្ជាក់របស់លោកប្រមុខការទូតបារាំង ឡូរ៉ង់ ហ្វាប្យ៊ូស។ ប៉ុន្តែសម្រាប់ជប៉ុនវិញ ជប៉ុនធ្លាប់មានកិច្ចព្រមព្រៀងប្រភេទនេះជាមួយបីប្រទេសផ្សេងទៀត គឺសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី។
លទ្ធផលដ៏សំខាន់នៃជំនួបពីរបូកពីរថ្ងៃសុក្រនេះ គឺការចុះហត្ថលេខាលើកកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ស្តីពីការផ្ទេរសម្ភារៈបិរក្ខា និងបច្ចេកវិទ្យាយោធា ឱ្យគ្នាទៅវិញទៅមក។ ជាការបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ ព្រោះ កិច្ចព្រមព្រៀងនេះ ក៏ជាបើកផ្លូវឱ្យបារាំងនិងជប៉ុន មានទស្សនវិស័យលើគម្រោងជាច្រើនផ្សេងទៀត ដូចជា ប្រព័ន្ធយន្តហោះគ្មានមនុស្សបើក Drone ឧទ្ធម្ភាគចក្រ និងអវកាស។
បារាំងបានសម្តែងការគាំទ្រនយោបាយសន្តិនិយមសកម្មរបស់ជប៉ុន និងគាំទ្រវត្តមានជប៉ុនក្នុងដំណោះស្រាយផ្សេងៗនៅពិភពលោក ដើម្បីសន្តិភាព ក្នុងន័យនេះបារាំងនិងជប៉ុនបានសម្រេចចែកចាយចំណេះដឹង និងបទពិសោធន៍ឱ្យគ្នា ដើម្បីប្រឈមនឹងការគំរាមកំហែងភេរវកម្ម។ ការផ្តោះប្តូរ ក៏នឹងត្រូវបង្កើនក្នុងវិបត្តិអន្តរជាតិ ដូចជាវិបត្តិនៅអ៊ីរ៉ាក់ ស៊ីរី និងអ៊ីរ៉ង់ ... សម្រាប់ឥស្សរជនទាំងបួន វិបត្តិអ៊ុយក្រែនត្រូវតែដោះស្រាយដោយគោរពអធិបតេយ្យភាពនិងបូរណភាពប្រទេសនោះ។ តូក្យូនិងប៉ារីសនឹងបង្កើនការផ្តោះប្តូរព័ត៌មានទាក់ទងនឹងទ្វីបអាហ្វ្រិក។ ជប៉ុនចង់រៀនពីបារាំងដើម្បីបាបស្គាល់អាហ្វ្រិកឱ្យបានច្រើនជាមុន។ នេះបើតាមការគូសបញ្ជាក់របស់តំណាងជប៉ុន៕
ប្រភពពី៖ វិទ្យុបារាំង rfi
Friday, March 13, 2015
ដៃគូពិសេសជប៉ុននិងបារាំងចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍វិស័យយោធា
Tags
# News
About Sakhan Um
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.
News
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment