យុវជនខ្មែរកាន់តែច្រើនឡើងៗ ចាប់អារម្មណ៍ទៅទស្សនាតំបន់អារ៉ែង ហើយជាពិសេសយុវជនដែលកំពុងនៅក្នុងរាជធានីភ្នំពេញ។ ពីរបីសប្តាហ៍ចុងក្រោយនេះ មានយុវជនមិនតិចជាង៣០០នាក់ទេ ដែលបានធ្វើដំណើរទៅទស្សនាតំបន់អារ៉ែង ក្នុងខេត្តកោះកុង។ ប៉ុន្តែកំណើនមនុស្សទៅមើលតំបន់អារ៉ែងនេះ បានក្លាយជាការព្រួយបារម្ភរបស់អ្នកការពារអារ៉ែងទៅវិញទេ។ បារម្ភព្រោះថា មនុស្សបានធ្វើឲ្យខូចបរិស្ថាន និងផ្អើលសត្វព្រៃ។
រយៈពេលចុងក្រោយនេះ តំបន់អារ៉ែងបានក្លាយជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរជាច្រើន ពិសេសគឺយុវជន។ យុវជនបានរៀបចំដំណើរកម្សាន្តទៅតំបន់អារ៉ែង ជាក្រុមៗ ដោយក្រុមខ្លះមានគ្នាតិចណាស់ក៏ចាប់ពី៣០ទៅ៤០នាក់ ហើយក្រុមខ្លះទៀតរហូតដល់ទៅដល់ជិត២០០នាក់ផងក៏មាន។ នេះមិនទាន់គិតពីអ្នកដែលទៅដោយឯកជន និងគ្រួសារផងទេ។
ចំនួនមនុស្សចាប់អារម្មណ៍ពីតំបន់ធម្មជាតិ ព្រៃភ្នំ សត្វព្រៃ និងត្រី កាន់តែមានច្រើន គឺជារឿងល្អមួយ ចំពោះយុវជនស៊ឹម សំណាង ដែលជាស្ថាបនិកមួយរូបនៃអង្គការចលនាមាតាធម្មជាតិ។ ប៉ុន្តែលោកស៊ឹម សំណាង បានថ្លែងការមិនពេញចិត្តថា ចំនួនមនុស្សទៅទស្សនាអារ៉ែងច្រើនពេក បានធ្វើឲ្យផ្អើលសត្វព្រៃ និងបង្កឲ្យខូចបរិស្ថាន។ អ្នកការពារធម្មជាតិរូបនេះ សង្កេតឃើញថា ក្រុមយុវជនខ្លះបានបោះចោលសំរាមពាលវាលពាលកាល និងប្រើប្រាស់សាប៊ូកក់សក់និងសាប៊ូដុសខ្លួនក្នុងទឹកស្ទឹង ដែលធ្វើឲ្យប៉ះពាល់ដល់ជីវចម្រុះក្នុងទឹក ពិសេសគឺត្រីរាជ និងក្រពើភ្នំ។
តាមសកម្មជនដដែលនេះ បើយុវជនចង់ទៅទស្សនាអារ៉ែង គឺគេត្រូវឈ្វេងយល់ពីបរិស្ថានឲ្យបានច្រើន ចេះរក្សាអនាម័យនិងសណ្តាប់ធ្នាប់។ ពិសេសនោះ គឺត្រូវមានគ្នាមិនច្រើនពេក គឺយ៉ាងច្រើនបំផុតត្រឹម៣០នាក់។
លោកស៊ឹម សំណាង សហការជាមួយសកម្មជនវ័យក្មេងដែលកំពុងការពារតំបន់អារ៉ែង បានបង្កើតកម្មវិធីដំណើរកម្សាន្តអេកូទេសចរណ៍ (Wild KK project) ក្នុងគោលបំណងឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ ស្គាល់ធម្មជាតិតំបន់អារ៉ែងកាន់តែច្រើន កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ដោយបង្កើតក្រុមចុងភៅ ក្រុមមគ្គុទេសក៏ និងអ្នកម៉ូតូឌុបដឹកភ្ញៀវ ព្រមទាំងសេវាកម្មជួលកង់ចូលព្រៃជាដើម។ ចក្ខុវិស័យរបស់គម្រោងនេះគឺដើម្បីប្រែក្លាយតំបន់មួយនេះឱ្យក្លាយទៅជាតំបន់ទេសចរផ្សងព្រេងបែបធម្មជាតិ និងចង់ជំរុញឲ្យតំបន់មួយនេះក្លាយជាបេតិកភ័ណ្ឌធម្មជាតិពិភពលោកសម្រាប់មនុស្សជាតិនិងផ្តល់ជូនមោទនភាពដល់ប្រជាជនកម្ពុជា។
គួររម្លឹកជូនថា ប្រមុខរដ្ឋាភិបាលក្រុងភ្នំពេញ បានប្រកាសថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីមិនត្រូវបានសាងសង់ទេ នៅក្នុងអាណត្តិនេះ។ គេហទំព័រហ្វែសបុក Samdech Hun Sen, Cambodian Prime Minister បានសរសេរថា លោកនាយករដ្ឋមន្ត្រីថែរក្សាតំបន់អារ៉ែងមិនឲ្យមានការអភិវឌ្ឍណា ដែលអាចប៉ះពាល់ដល់បរិស្ថាន ធនធានធម្មជាតិព្រៃឈើ និងជីវិតសត្វជាច្រើនប្រភេទ ដែលមានអំណោយផលល្អបំផុតសម្រាប់ទុកជាតំបន់អេកូទេសចរណ៍ដ៏ស្រស់ស្អាតរបស់កម្ពុជា៕

No comments:
Post a Comment