ទំនាស់បន្ទាប់បន្សំ ​ និង មូលហេតុដែលនាំឲ្យកើតមានអំពើហិង្សាក្នុងគ្រួសារ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Saturday, March 7, 2015

ទំនាស់បន្ទាប់បន្សំ ​ និង មូលហេតុដែលនាំឲ្យកើតមានអំពើហិង្សាក្នុងគ្រួសារ

ទំនាស់បន្ទាប់បន្សំ
​          ក.​ មូលហេតុដែលនាំឲ្យកើតមានអំពើហិង្សាក្នុងគ្រួសារ
​                   -កត្តាសេដ្ឋកិច្ច
​                   -ភាពល្ងង់ខ្លៅ ខ្វះចំណេះដឹង
​                   -សេពគ្រឿងស្រវឹង សេពគ្រឿងញៀន
​                   -ប្រច័ណ្ឌ
​                   -ខ្វះការងារធ្វើ
​          +ដំណោះស្រាយ
នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃកំពុងជូបនូវបញ្ហាអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងស្ទើរគ្រប់ទីកន្លែង មិនថានៅទីក្រុង ឬនៅជនបទនោះឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចច្រើន​អំពើហិង្សាក្នុងគ្រួសារច្រើនបង្កដោយប្ដី ប្រពន្ធ ឬកូនក្នុងបន្ទុក។
          សកម្មភាពដែលគេចាត់ទុកជាអំពើហិង្សាក្នុងគ្រួសារបានគឺ ទី១ តាមរយៈផ្លូវកាយ មានដូចជា៖ការវាយដំ ទាត់ធាក់ដែលបង្ករបួសស្នាមដល់រាងកាយ។ ទី២ តាមផ្លូវចិត្ត ដូចជាការជេរប្រមាថមើលងាយ ឬមានសាហាយស្មន់ និងការប្រច័ណ្ឌ។ ទី៣ តាមរយៈផ្លូវភេទ គឺ ការរំលោភ ឬបង្ខំរួមភេទដោយពុំមានការយល់ស្របពីដៃគូ និងទី៤ ផ្នែកសេដ្ឋកិច្ច ដូចជាការ​កិបកេងលុយកាក់ បំផ្លិចបំផ្លាញរបស់របរផ្សេងៗដែលជាទ្រព្យសម្បត្តិរួម ឬរបស់ប្តីប្រពន្ធ។
ហើយបញ្ហាទាំងនេះបណ្ដាលឲ្យប៉ះពាល់ដូចជា៖
​          -កត្តាសេដ្ឋកិច្ចៈ នៅពេលដែលមានអំពើហិង្សាក្នុងគ្រួសារ ប្ដីប្រពន្ធឈ្លោះគ្នា វាយបំ​បែ​ក ឬបំផ្លាញរបស់របរផ្សេងៗ រួមមានលុយកាក់ មាសប្រាក់ដែលជាទ្រព្យសម្បត្តិរួម ឬរបស់ប្ដីប្រពន្ធ មិនត្រឹមតែប៉ុណ្ណោះ ប្ដីអាចយកលុយ ឬរបស់របរយកទៅលក់ ដើម្បីយកលុយ ទៅផឹកស៊ីសប្បាយ មិនគិតដល់ការរកប្រាក់ផ្គត់ផ្គង់គ្រួសារធ្វើគ្រួសារជួបនូវជីវភាពលំបាក។
          -អវិជ្ជាកើតឡើងដោយសារការមិនបានគិតពិចារណា ឲ្យច្បាស់លាស់ ចូលចិត្តប្រើ​កម្លាំងមកដោះស្រាយបញ្ហា។
          -សេពគ្រឿងស្រវឹងៈ ការផឹកស្រា ធ្វើឲ្យបាត់បង់សតិក្នុងការគ្រប់គ្រងខ្លួនឯង ធ្វើឲ្យកើត​នូវអំពើហិង្សាក្នុងគ្រួសារ និងធ្វើឲ្យខាតបង់ប្រាក់កាសទៀតដោយបុគ្គលដែលផឹកស្រា នៅពេលដែលផឹកស្រាអស់ក៏ទៅយកលុយពីគ្រួសារតែនៅពេលដែលគ្រួសារមិនឲ្យធ្វើឲ្យមាន​ការឈ្លោះប្រកែកគ្នា មានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។
                        -ប្រច័ណ្ឌៈ ការប្រច័ណ្ឌហួសហេតុជជែកមិនស្គល់ហេតុផលទាំងសងខាង ធ្វើឲ្យកើតនូវ​អំពើហិង្សា។
          -ខ្វះការងារធ្វើៈ បុគ្គលដែលគ្មានការងារធ្វើ ច្រើនតែមានពេលទំនេរគិតតែផឹកស៊ី លេង​ល្បែងស៊ីសង មិនបានជួយការងារក្នុងផ្ទះ ធ្វើឲ្យកើតមានអំពើលួច ឬធ្វើបាបប្រពន្ធកូនទៀត។
          -ល្បែងស៊ីសងៈ បុគ្គលដែលលេងល្បែង នៅពេលចាញ់ក៏ទៅយកប្រាក់ពីប្រពន្ធ ហើយ​នៅពេលយកមិនបានក៏កើតនូវអំពើហិង្សាក្នុងគ្រួសារ
​          ដើម្បីដោះស្រាយបញ្ហាអំពើហិង្សាក្នុងគ្រួសារយើងគួរតែមានវិធានការដូចជា ផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋយល់ដឹងអំពីបញ្ហានេះ នាំគ្នាទប់ស្កាត់ ហើយនៅពេលដែលអំ​ពើហិង្សាកើតមាន អាជ្ញាធរមានសមត្ថកិច្ច មានកតព្វកិច្ចធ្វើអន្តរាគមន៍ ដើម្បីទប់ស្កាត់ និងការ​ពារជនរងគ្រោះ ព្រោះអំពើហិង្សាក្នុងគ្រួសារមានផលវិបាកខ្លាំងណាស់ដល់គ្រួសារនោះ ដូចជាអ្នកប្រព្រឹត្តិបទល្មើស ត្រូវទទួលទោសជាប់គុក ចំណែកប្រពន្ធដែលជាអ្នករងគ្រោះអាច​ធ្លាក់ខ្លួនឈឺ ឬស្លាប់ នាំឲ្យកូនកំព្រាអនាថា បាត់បង់ការសិក្សា និងគ្មានទីពឹងដែលជាហេតុធ្វើ​ឲ្យសង្គមគ្មានការរីកចម្រើន។
​          ដូចនេះយើងទាំងអស់គ្នាមានកតព្វកិច្ចបញ្ឈប់អំពើហិង្សា ព្រោះអំពើនេះគឺជាការបំផ្លិច​បំផ្លាញសង្គម។
​          ខ. បញ្ហាដែលកើតមានឡើងនូវល្បែងស៊ីសងគឺ៖
​                   -ការអត់ការងារធ្វើ
​                   -ច្បាប់ធូររលុង
​                   -ការលោភលន់
​          +ដំណោះស្រាយ
​          ល្បែងស៊ីសង ជាបញ្ហាមួយដែលប្រទេសកម្ពុជា កំពុងយកចិត្តទុកដាក់ ព្រោះល្បែងស៊ី​សងបង្កគ្រោះថ្នាក់ដល់សង្គមដូចជា៖ ចោរកម្ម អំពើហិង្សាក្នុងគ្រួសារ។ល។ ដែលបញ្ហាទាំងនេះបណ្ដាលមកពី៖
​          -ការអត់មានការងារធ្វើៈ ដោយបុគ្គលមួយចំនួន រកការងារធ្វើមិនបាន ឃើញល្បែងស៊ីសងលេងទៅបានលុយច្រើនក៏ទៅលេង។
​          -ច្បាប់ធូររលុងៈ ច្បាប់មិនតឹងរឹង ធ្វើឲ្យមានការបង្កើតកន្លែងលេងល្បែងស៊ីសងកាន់តែ​ច្រើន ដោយសារជនមួយចំនួនមិនគោរពច្បាប់ ខូចខិលជាមួយសមត្ថកិច្ច ធ្វើឲ្យច្បាប់ធូររលុង

(ខ្វះទំព័រ ២៩)
                         +ដំណោះស្រាយ
​          ជាងពីទស្សវត្ស កន្លងមកនេះប្រទេសកម្ពុជាបានបន្សល់ទុកនូវវិបត្តិយ៉ងច្រើន ដោយសារតែសង្គ្រាមរ៉ាំរ៉ៃ បានអូសបន្លាយរយៈពេលយូរ និងមានការផ្លាស់ប្ដូររបបជាច្រើនលើ​កច្រើនសារ ហើយនៅក្នុងវិបត្តិទាំងនោះ វិបត្តិដែលលេចធ្លោក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះគឺបញ្ហាជួញដូរមនុស្ស និងពេស្យាចារ ដែលភាគច្រើនស្ត្រី និងកុមារជាជនរងគ្រោះ។
​          ការជួញដូរមនុស្ស ចាបផ្តើមកើតឡើងដោយសារ ការជ្រើសរើសមនុស្សឲ្យចូលរួមធ្វើ​ការ គឺអ្នកជួញដូរស្វែងរកជនរងគ្រោះ ហើយកុហកពួកគេ។ ជាញឹកញាប់អ្នកជួញដូរ មើលទៅ​ហាក់ដូចជាមនុស្សសាមញ្ញ ហើយជាស្ត្រីអ្នកជិតខាង មិត្តភក្តិ អ្នកស្គាល់គ្នា មិត្តប្រុស សមាជិក​ក្នុងគ្រួសារ ឬជាបុគ្គលិកទីភ្នាក់ងារ ឬក្រុមហ៊ុនក្លែងក្លាយ។ បុគ្គលទាំងនេះសន្យាផ្ដល់ការងារ​ល្អ ឬឱកាសសិក្សាដល់ជនរងគ្រោះ ថាពួកគេនឹងមានការងារធ្វើនៅក្នុងផ្ទះ ដើរបង្ហាញម៉ូត ធ្វើការក្នុងឧស្សាហកម្មកម្សាន ឬជាអ្នករត់តុ ឬអ្នកចាក់ស្រានៅរង្គសាល។ ជាញឹកញាប់​មេ​ខ្យល់នឹងសន្យាជួយថ្លៃធ្វើដំណើរ ឬជួយផ្ដល់ឯកសារធ្វើដំណើរ។ មេខ្យល់នឹងនិយាយហូរហែរ​ធ្វើឲ្យការសន្យារបស់ពួកគេហាក់ដូចជាស្របច្បាប់ និងពិតប្រាកដ ដើម្បីទទួលបានការជឿជាក់ ពីអនាគតជនរងគ្រោះ។
​          ជនរងគ្រោះពីការជួញដូរអាចមកពីគ្រប់សាវតា វណ្ណៈ ឬពូជសាសន៍។ ជាធម្មតាជន​រងគ្រោះតែងប្រាថ្នាចង់បានជីវិតប្រសើរមួយសម្រាប់ខ្លួនគេ និងគ្រួសាររបស់ពួកគេ ប៉ុន្តែខ្វះឱ​កាស ដើម្បីសម្រេចគោលបំណងនេះ។ ដោយសារតែមូលហេតុនេះ ជនរងគ្រោះភាគច្រើន​នៅស្រុកស្រែជនបទដាច់ស្រយាល។
​          បុរសស្ត្រី និងកុមារកម្ពុជា ត្រូវបានគេជួញដូរ ទៅប្រទេសថៃ ម៉ាឡេស៊ី ម៉ាកាវ និងតៃ​វ៉ាន់។ កម្ពុជាជាចំណុចឆ្លងកាត់មួយសម្រាប់ជនរងគ្រោះ ដែលគេយកពីវៀតណាម ទៅថៃផង​ដែរ ហើយកម្ពុជាមានបណ្ដាញជួញដូរផ្ទៃក្នុងដ៏រឹងមាំ ដែលស្ត្រី និងកុមារនៅកម្ពុជា ត្រូវគេជួញដូរពីតំបន់ជនបទទៅទីក្រុង​ ដើម្បីធ្វើអាជីវកម្មផ្លូវភេទ។ បុគ្គលដែលត្រូវគេជួញដូរ​ភាគច្រើនត្រូវគេនាំទៅទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ ហើយការជួញដូរបាន​រីកលូតលាស់ដោយសារតែការកើនឡើងនៃភាពក្រីក្រ ទេសចរណ៍ កង្វះការអប់រំ ឱកាសការងារ ការហូរចូលនូវវីឌីអូអាសអាភាស និងការផ្លាស់ប្តូរលំនៅដែលមានសុវត្ថិភាព និងអតុល្យភាពសង្គម សេដ្ឋកិច្ចរវាងតំបន់ជនបទ និងទីក្រុង។ ផលប៉ះពាល់នៃមនុស្សផងដែរ​យុវវ័យកម្ពុជាកំពងតែយល់ឃើញថា ពួកគេពិតជាពិបាករកការងារធ្វើ និងឱកាសរកប្រាក់​ណាស់ ដែលនេះជាការជម្រុញឲ្យមានការជួញដូរមនុស្ស។ ហើយមួយវិញទៀត ទោះបីជាមាន​
ការប្រឹងប្រែងពីសំណាក់រដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនគោរពឲ្យបានពេញ​លេញនូវបទដ្ឋានអន្តរជាតិនៃការការពារនៅឡើយ។ គេជឿថាមន្ត្រីរដ្ឋាភិបាល និងមន្ត្រីប្រតិបត្តិច្បាប់មួយចំនួនបានទទួលសំណូក ដើម្បីជួយសម្រួលដល់ការជួញដូរ។
​          ក្នុងនាមយើងខ្ញុំជាក្រុមនិស្សិត ដើម្បីជួយខ្លួនឯង និងអ្នកដទៃ កុំឲ្យក្លាយជាជនរងគ្រោះ​នៃការជួញដូរនោះ គឺតាមរយៈការប្រុងប្រយ័ត្នឲ្យខ្លាំងបំផុត យកចិត្តទុកដាក់ និងចំណាយពេ​លធ្វើការស៊ើបអង្កេតពីឱកាសដែលគេសន្យា។ ហើយជាមួយគ្នានេះផងដែរ ក្នុងនាមយើងខ្ញុំជា​និស្សិត តាំងនាមឲ្យប្រជាពលរដ្ឋ ព្រមទាំងកុមារី និងស្ត្រីរងគ្រោះកម្ពុជាទាំងអស់ សូមធ្វើការ​អំពាវនាវ និងសំណូមពរដល់រដ្ឋាភិបាល និងមន្ត្រីមានសមត្ថកិច្ច សូមជួយចាត់វិធានការក្នុង​ការទប់ស្កាត់ និងលុបបំបាត់ការជួញដូរមនុស្ស និងពេស្យាចារ ដោយអនុវត្តច្បាប់ ដើម្បីដាក់​ទោសដល់ជនណាដែលធ្វើខុសនឹងច្បាប់ ឲ្យទទួលទោសទៅតាមមាត្រាដែលបានចែងនៅ​ក្នុង​ច្បាប់ប្រឆាំងនឹងការជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស។
​          ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជាបាន លុះត្រាតែមានការចូលរួម​ពីរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សហគមន៍ និងប្រជាព​លរដ្ឋគ្រប់រូប ជាពិសេសគឺជនរងគ្រោះផ្ទាល់។
​          គ. ក្មេងទំនើង
​                   -គ្មានការទទួលខុសត្រូវពីឪពុកម្ដាយ
​                   -វិស័យអប់រំធ្លាក់ចុះ
​                   -ខ្វះជំនាញវិជ្ជាជីវៈ
​                   -ច្បាប់ធូររលុង និងភាពអសកម្មពីមន្ត្រីពាក់ពាន់
​          +ដំណោះស្រាយ
​          មូលដ្ឋាននៃសង្គមមនុស្សទាំងអស់ គឺជាទំនាក់ទំនង ដែលស្មុគស្មាញរវាងឪពុក​និងកូន​តួនាទីរបស់ម្ដាយគឺការស្រឡាញ់ យកចិត្តទុកដាក់ និងការពារកូន សូម្បីតែម្ដាយត្រូវលះបង់អ្វី​ក៏ដោយ។
​          ឪពុកម្ដាយត្រូវទទួលខុសត្រូវចំពោះសុខមាលភាព និងការចិញ្ចឹមបីបាច់អប់រំកូន។ ប្រ​សិនបើពួកគេធំធាត់ឡើងជពលរដ្ឋដែលមាន កម្លាំងពលំ មានសុខភាពល្អ និងមានប្រយោជន៍​សម្រាប់សង្គមជាតិ គឺជាលទ្ធផលព្យាយាមរបស់ឪពុកម្ដាយ។ ប៉ុន្តែបើពួកគេធំធាត់ឡើងជា​មនុស្សពាល ជាមេរោគសង្គម អ្នកហៅថាក្មេងទំនើងវិញ គឺឪពុកម្ដាយត្រូវទទួលខុសត្រូវ ព្រោះវាជាតួនាទីដឹកនាំកូនៗទៅរកផ្លូវត្រូវ។​ ហើយនៅក្នុងវ័យដែលងាយទទួលឥទ្ធិពលពីបរិ​
ស្ថានជុំវិញ កូនៗត្រូវការនូវសេចក្តីស្រឡាញ់ ថ្នាក់ថ្នម និងយកចិត្តទុកដាក់របស់ឪពុកម្ដាយ​។​ ប៉ុន្តែទោះជាយ៉ាងណាក្ដី ការស្រោចស្រពនៃសេចក្តីស្រឡាញ់ ការព្រួយបារម្ភ និងការយកចិត្ត​ទុកដាក់ពីឪពុកម្ដាយចំពោះកូនតែងតែកើតមាន។ ប៉ុន្តែជាអកុសល ឪពុកម្ដាយបច្ចុប្បន្ននេះ ខ្វះខាតយ៉ាងខ្លាំង ដោយសារតែពួកគាត់ជាប់រវល់ធ្វើការ ក្នុងការិយាល័យ ក្នុងក្រុមហ៊ុន ហាង​ ឬការងារផ្សេងទៀតពេញមួយថ្ងៃ ហើយការងារខ្លះគ្មានថ្ងៃអាទិត្យ ដែលជាមូលហេតុបណ្ដាល​ឲ្យឪពុកម្ដាយ និងកូនមានពេលវេលាតិចតួចដើម្បីអប់រំ និងផ្ដល់ភាពកក់ក្ដៅ និងភាពជិតស្និទ​ទៅវិញទៅមក ហើយដោយគ្មានពេលវេលាដើម្បីកូន ព្រមទាំងខ្វះខាតការយកចិត្តទុកដាក់ ការខិតខំព្យាយាមលួងលោមកូន ដោយសម្ភារៈតាមតម្រូវការរបស់កូន សកម្មភាពបែបនេះធ្វើ​ឲ្យក្មេងខូច ហើយកត្តាអប់រំជាកត្តាចំបងមួយផងដែរ ដែលផ្ដល់់វិភាគទានដល់ការកាត់បន្ថយ​ភាពក្រីក្រ និងបញ្ហាសីលធម៌របស់យុវជនមួយចំនួន។ ហើយនៅរយៈពេលវែងធានាថាកុមារ​និងយុវជនខ្មែរទាំងអស់គឺមានឱកាសស្មើគ្នាក្នុងការទទួលបានការអប់រំ ប្រកបដោយគុណភាព
 ដោយពុំគិតពីឋានៈក្នុងសង្គម តំបន់ភូមិសាស្ត្រ ជនជាតិ សាសនា ភាសា ភេទ ឬភាពពិការ​ឡើយ។ តួនាទីអប់រំ គឺដើម្បីលើកកម្ពស់គុណភាពសិស្ស និស្សិត ដើម្បីក្លាយខ្លួនជាអ្នកមានប្រ​យោជន៍ និងការរស់នៅប្រកបដោយភាពសុខដុមរមនានៅក្នុងសង្គម ប៉ុន្តែទោះជាយ៉ាងណាក៏​ដោយ ក៏បញ្ហាប្រឈមនៅកើតមានឡើងនៅឡើយ ដូចជា បញ្ហាសិស្សគេចសាលា សិស្សមិន​មានសីលធម៌ចំពោះគ្រូ បញ្ហាពុករលួយក្នុងថ្នាក់។ ដូចនេះដើម្បីជំរុញវិស័យអប់រំឲ្យមានការរីក​ចម្រើន និងសមធម៌ ជាពិសេសក្មេងក្រីក្រ ហើយត្រូវអភិវឌ្ឍបន្ថែមទៀតក្នុងវិស័យអប់រំយុវជន​និងកីឡា ដោយបង្កើនការយកចិត្តទុកដាក់ ចំពោះយុវជនក្នុងគ្រប់មុខជំនាញ។ បច្ចុប្បន្នការ​បណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា មានអត្រាអត់ការងារធ្វើខ្ពស់ ដែលជាការគួរឲ្យព្រួយ​​បារម្ភ ចំពោះរដ្ឋាភិបាល។ កត្តានេះហើយដែលជាហេតុនាំឲ្យអ្នកអត់ការងារធ្វើបែកគនិត ពិសេសយុវជនទៅធ្វើអ្វីដែលសង្គមមិនទទួលស្គាល់ ដូចពួកក្មេងហិតកាវ ញៀនថ្នាំ ក្មេងទំនើង​ និងការជួញដូរផ្លូវភេទ លួច ឆក់ ប្លន់ជាដើម។
​          យើងបានដឹងរួចមកហើយថា ក្មេងទំនើងជាក្មេងឈាមរាវ ដែលចង់ដឹង ចង់ស្គាល់ ចង់​យល់នូវអ្វីៗទាំងអស់។ កត្តាទាំងនេះជាមូលហេតុចំបងដែលនាំឲ្យពួកគេប្រព្រឹត្តិអំពើ អសីលធម៌ ល្មើសនឹងច្បាប់ ដែលនាំមកនូវក្ដីអន្តរាយ ដ៏ធំដល់ខ្លួនឯង គ្រួសារ និងសង្គមដែល ពួកគេរស់នៅ និងជះឥទ្ធិពលដល់ប្រទេសទាំងមូល។ លើសពីនេះទៅទៀតក្មេងទំនើងបាន​បង្កបញ្ហា អសន្តិសុខ ការបាកើបែកគ្នា ការកាប់សម្លាប់គ្នា។ ហើយគោលបំណងខ្ពស់បំផុតរប​ស់មនុស្សគ្រប់រូប គឺការរស់នៅប្រកបដោយអំណរសប្បាយ ពោលគឺសុភមង្គលដែលមិនចេះ​
សាបសូន្យនៅក្នុងជីវិត ហើយមនុស្សតែងតែព្យាយាមគ្រប់មធ្យោបាយនៅក្នុងជីវិត ដើម្បីសម្រេចបានគោលបំណងនេះ។
​          សរុបសេចក្ដីមក យើងពិតជាទទួលបាន នូវគោលបំណងដ៏ខ្ពស់បំផុតរបស់យើង គឺ​សុភមង្គលពិត ដោយរួមគ្នាកម្ចាត់នូវរាល់អំពើអាក្រក់ទាំងឡាយរបស់ក្មេងទំនើង កុំឲ្យកើត​មានឡើងទៀត ។ ដូចសុភាសិតខ្មែរមួយពោលថា«យុវជនជាទំពាំងស្នងឫស្សី» ដូចនេះប្រទេសជាតិក៏អញ្ចឹងដែរ មានក្មេងល្អនាំឲ្យមានមនុស្សល្អ មានមនុស្សល្អនោះសង្គម​ល្អ មានសង្គមល្អ នោះជាតិទាំងមូលក៏ល្អ ដោយសារអស់ក្មេងទំនើង។
​          ៣.​បញ្ហាដែលបណ្ដាលឲ្យកើតមានចោរកម្ម
​                   -គ្មានការងារធ្វើ
                                                -ញៀនថ្នាំ និងគ្រឿងស្រវឹង
​                   -លេងល្បែងស៊ីសង  
                   -ច្បាប់ធូររលុង និងភាពអសកម្មរបស់មន្ត្រីពាក់ព័ន្ធ
​                   -អវិជ្ជា
​          +ដំណោះស្រាយ
​          នៅប្រទេសកម្ពុជាយើងសព្វថ្ងៃ បញ្ហាចោរកម្មបានកើតឡើងជារៀងរាល់ថ្ងៃ ហើយមាន​នៅគ្រប់ទីកន្លែង មិនថានៅទីប្រជុំជន ឬនៅតាមជនបទទេ បញ្ហាចោរកម្មនេះកើតឡើងហូរហែ
ហើយវាក៏ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈទាំងអស់។ បញ្ហាចោរកម្មនេះ កើតមានឡើង ក៏បណ្ដាលមកពី៖
​          -ភាពគ្មានការងារធ្វើ ដូចដែលយើងបានដឹងហើយថា នៅពេលយើងគ្មានការងារធ្វើ យើងជួបបញ្ហាអ្វីខ្លះដល់ខ្លួន អញ្ចឹងហើយទើបពួកទាំងនោះមិនដឹងថាទៅប្រកបកិច្ចការអ្វីនោះ​ធ្វើឲ្យភាពទាល់ក្របានកើតមានឡើង ហើយបញ្ហាខ្វះប្រាក់ គឺធ្វើឲ្យមនុស្សមួយចំនួនតូចប្រព្រឹ​ត្តិអំពើឆក់ ប្លន់ ដើម្បីបានប្រាក់សម្រាប់ចិញ្ចឹមជីវិត។
​          -ញៀនថ្នាំ សេពគ្រឿងស្រវឹង នោះក៏ជាបញ្ហាបណ្ដាលឲ្យមនុស្សហ៊ានធ្វើអំពើចោរកម្ម​ដែរ ហើយហ៊ានប្រព្រឹត្តិអំពើដែលគេស្អប់ខ្ពើមតៀតផង។ ប្រសិនបើបុគ្គលបានជ្រុលខ្លួនញៀន​ថ្នាំហើយ ធ្វើឲ្យបុគ្គលនោះហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងតាមតែខ្លួនចង់ធ្វើ ដូចជាការលួចឆក់ ប្លន់​ដែលជាអំពើខុសច្បាប់ទាំងស្រុង ដែលសង្គមកំពុងស្អប់ខ្ពើម មិនចូលចិត្ត។
​          ការបង្កើតល្បែងស៊ីសង ក៏ជាហេតុធ្វើឲ្យមនុស្សធ្លាក់ខ្លួនក្នុងការប្រព្រឹត្តិចោរកម្មដែរ ព្រោះថា បើមនុស្សនោះលេងល្បែងស៊ីសងចាញ់អស់ គេនឹងលក់ដីស្រែចំការអស់ ទីបំផុតគ្មាន​
ផ្លូវដើរ ក៏អាចធ្វើចោរលួច​ ឆក់ ប្លន់ ពីអ្នកដទៃ ហើយក៏ធ្វើឲ្យគេស្អប់ខ្ពើមខ្លួន ដោយសារតែអំពើ​ខុសច្បាប់ នេះហើយធ្វើឲ្យមនុស្សមានបញ្ហាចោរកម្ម ជារឿយៗ។
​          ភាពអសកម្មរបស់មន្ត្រីពាក់ព័ន្ធ អំពើពុករលួយរបស់តុលាការ គឺពាក់ព័ន្ធយ៉ាងសំខាន់ ផ្ដើមចេញពីភាពអសកម្មរបស់ជនខិលខូចដែលធ្វើសម្រចសេចក្តី ហើយនៅពេលដែលជន​ខិល​ខូច បានធ្វើអំពើចោរកម្ម គេពុំឃើញមានមន្ត្រីដែលមានសមត្ថភាពណា មកជួយធ្វើ​អន្តរាគមន៍ទេ។
​          ទាក់ទងនឹងភាពអវិជ្ជា ល្ងង់ខ្លៅ ដោយសារតែភាពអវិជ្ជានេះហើយ ទើបធ្វើឲ្យបុគ្គលមួ​យចំនួន មានអំពើលួចឆក់ ប្លន់ ដើម្បីយកមកដោះស្រាយនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន និងដោយសារតែភាពល្ងង់ខ្លៅ​នេះហើយ ទើបធ្វើឲ្យជនខិលខូចមួយចំនួនបានអូសទាញខ្លួន​ឲ្យទៅដូចពួកគេដែរ។

​          ដូចនេះក្នុងនាមយើងជានិស្សិត ដើម្បីបញ្ឈបើអំពើចោរកម្មនេះ គឺត្រូវសិក្សារៀនសូត្រ​​ឲ្យបានខ្ពង់ខ្ពស់ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ......................................។

No comments:

Post a Comment